ទទួលនូវតំបូន្មានសុខភាពល្អៗ:
រសនិយមរបស់មនុស្សយើងពីមួយជំនាន់ទៅមួយជំនាន់តែងមានការផ្លាស់ប្តូរជានិច្ច។ អ្វីដែលស្អាតកាលពីជំនាន់មុនមិនប្រាកដថានៅតែស្អាតទៀតទេនៅជំនាន់នេះ អ្វីដែលគេនិយមកាលពីជំនាន់មុនក៏មិនប្រាកដថាគេនិយមចូលចិត្តទៀតទេនៅក្នុងជំនាន់នេះ។ ដូចគ្នាដែរបើសួរថាតើអ្វីទៅជារាងស្តង់ដាឬទម្ងន់ស្តង់ដាសម្រាប់បុគ្គលណាម្នាក់ នោះវាវាពិតជាពិបាកក្នុងការរកគំនិតឯកច្ឆ័នគ្នាខ្លាំងណាស់។  ចុះធ្វើយ៉ាងណាទើបដឹងពីរាងឬទម្ងន់ស្តង់ដាសម្រាប់ខ្លួនឯង? 
មិនពិបាកទេ! បើអ្នករស់នៅយ៉ាងមានទំនុកចិត្តនិងយ៉ាងសុខសាន្តជាមួយនឹងសម្បករាងកាយរបស់ខ្លួននោះ មិនមានជម្ងឺដំកាត់បង្ករដោយការលើសឬខ្វះទម្ងន់នោះមានន័យថាវាជារូបរាងឬជាទម្ងន់រាងកាយដ៏សមសួនរបស់អ្នកហើយ សូមកុំខ្វល់ជាមួយនឹងអ្នកដ៏ទៃគេថាយ៉ាងនេះមួយឬយ៉ាងនោះមួយចំពោះរាងកាយរបស់អ្នកអោយសោះ ព្រោះទីបំផុតទៅជីវិតរបស់យើងគឺជាអារម្មណ៍ដែលយើងសោយប្រចាំថ្ងៃគ្រប់ខណះនោះហើយ បើយើងអារម្មណ៍ល្អនោះអ្វីៗវាមិនជារឿងដែលត្រូវឈឺក្បាលនោះទេ។ ប៉ុន្តែបើអ្នករស់គ្មានទំនុកចិត្តលើរាងកាយរបស់ខ្លួន មិនមានអារម្មណ៍ល្អជាមួយសម្រកតួខ្លួន ឬមានជម្ងឺដែលបង្ករមកពីការលើសទម្ងន់ឬខ្វះទម្ងន់នោះវាចាំបាច់ណាស់ដែលយើងត្រូវតែធ្វើការកែប្រែ។ ក្នុងករណីដែលយើងលើសឬខ្វះទម្ងន់បែបនេះនោះវាច្បាស់ណាស់ថាទម្លាប់នៃការរស់នៅនិងទស្សនះជីវិតរបស់យើងមានបញ្ហា ហើយការឈានទៅចង់កែប្រែរូបរាងកាយរបស់យើងវាក៏ទាមទាអោយយើងត្រូវឈានទៅកេប្រែទម្លាប់នៃការរស់នៅនិងទស្សនះជីវិតរបស់យើងដែរ។

ចង់បានតំបូន្មាន?
ចង់បានចំណោះដឹងថ្មីៗនិងការណែនាំផ្សេងៗទាក់ទិនទៅនឹងសុខភាពនិងសម្រស់:
 អាចទំលាក់អុីម៉ែលនៅទីនេះ:
ជួបជាមួយគ្រូបង្វឹក
ច័ន្ទរ៉ាគឺជាស្ថាបនិកក្លិបវីហ្អិតហ្វីត(vGetFit)ដែលជាក្លិបដំបូងបំផុតផ្តោតលើការកែប្រែមនុស្សទាំងស្រុងពោលគឺមិនមែនផ្តោតតែទៅលើការសម្រកគីឡូតែមួយប៉ុណ្ណោះទេ តែថែមទាំងផ្តោតលើការកែប្រែទម្លាប់រស់នៅនិងឈានទៅផ្លាស់ប្តូរស្តង់ដាជីវិតរបស់មនុស្សស្រី។ នាងលើកទឹកចិត្តស្ត្រីអោយក្លាហាន រឹងមាំនិងក្រោកឈរឡើងនៅក្នុងគ្រប់វិស័យនៃជីវិតតាមរយះការកែប្រែទម្លាប់ ធ្វើលំហាត់ប្រាណ ការប្តូររបបចំណីអាហារ ការកែប្រែប្រព័ន្ធជំនឿ។ល។
ចូលរួមវគ្គដែលត្រឹមត្រូវ
ការជ្រើសរើសរបៀបហាត់ដែលត្រឹមត្រូវវាសំខាន់ខ្លាំងណាស់សម្រាប់អ្នដែលចង់សម្រកគីឡូផងនិងអាចទទួលបានរាងក្នុងក្តីស្រម៉ៃរបស់ខ្លួនផង។ ការហាត់ប្រាណទោះតិចទោះច្រើនវាពិតជាមានប្រយោជន៍ទាំងសម្រាប់រាងកាយ សុខភាពនិងស្មារតីរបស់យើង តែបើហាត់មិនត្រូវក្បួនឬហាត់មិនត្រូវតាមស្ថានភាពរាងកាយទេនោះវាអាចបណ្តាលអោយមានជាផលវិបាកខ្លះដែរ។ វីហ្គិតហ្វីត(vGetFit)បានបង្កើតវគ្គពិសេសៗសម្រាប់គោលបំណងខុសៗគ្នានិងស្ថានភាពជាក់ស្តែងរបស់បងប្អូន។
ការណែនាំផ្សេងៗ 
វីហ្គិតហ្វីត(vGetFit)ផ្តល់អោយនូវតំបូន្មានល្អៗ គំនិតទាក់ទងនឹងការធ្វើលំហាត់ប្រាណព្រមទាំងការលើកទឹកចិត្តអោយស្ត្រីយើងរឹងមាំនិងក្រោកឈរឡើងដើម្បីចាប់យកជីវិតដែលខ្លួនប្រាថ្នាទាំងសុខភាព រូបរាងកាយ ស្មារតី ហិរញ្ញវត្ថុ។ល។ លើសពីនេះយើងនៅមានបង្កើតអោយមាននូវបរិយាកាសដែលជាកន្លែងស្ត្រីយើងអាចចែករំលែកនិងទទួលបានគំនិតយោបល់រវាងគ្នានិងគ្នាក្នុងចំណោមស្ត្រីដែលជាសម្មាជិកនៅក្នុងក្លិបរបស់យើងទាំងអស់។
វិធីសាស្ត្រដែលត្រឹមត្រូវសម្រាប់អ្នក
លំហាត់ប្រាណរបស់វីហ្គិតហ្វីត(vGetFit)ត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់ជាពិសេសទៅលើរូបរាងកាយរបស់អ្នក។ អ្នកអាចរៀននូវមធ្យោបាយដ៏មានប្រសិទ្ធិភពបំផុតក្នុងការដាក់បញ្ចូលទម្លាប់ក្នុងការធ្វើលំហាត់ប្រាណ របបអាហារនិងបង្វឹកចិត្តរបស់យើងអោយចូលទៅក្នុងស្តាយជីវិតដែលប្រសើរទាងសុខភាពនិងវិញ្ញាណស្មារតី។ មកទទួលយកអ្នកជំនាញពីយើង!!!
 អ្នកផ្សេងគេគិតយ៉ាងណា:
"...ងាយៗសាមញ្ញៗតែមានប្រសិទ្ធិភាពមិនគួរអោយជឿ"
សារ័ត្ន, ២៤ឆ្នាំ - សំរោងក្នុង, បាត់ដំបង
"... មិនបាច់ប្រើថ្នាំសម្រកឬអាហារបំប៉នក៏អាចសម្រកបាន"
សត្យា, ២៨ - ផ្សារកណ្តាល, ប៉ោយប៉ែត
"...វាផ្លាស់ប្តូរមិនគ្រាន់តែរូបរាងខ្ញុំ ប៉ុណ្ណោះទេ តែជីវិតខ្ញុំក៏ផ្លាស់ប្តូរដែរ"
គឹមឈាន, ២៥ - ទឹកថ្លា, ភ្នំពេញ

ស្វាគមន៍មកកាន់សហគមន៍អនឡាញ

ការហុំព័ទ្វខ្លួនអ្នកជាមួយនឹងសហគមន៍ដែលជួយលើកទឹកចិត្តនិងជួយជ្រុំជ្រែងអ្នក។ ចូលរួមជាមួយវគ្គលំហាត់ប្រាណរបស់យើងនៅថ្ងៃនេះនោះអ្នកនឹងក្លាយទៅជាផ្នែកនៃក្រុមមនុស្សដែលចាំជួយលើកស្ទួយអ្នក ចែករំលែកបទពិសោធន៍ជាមួយអ្នកនិងនាំផ្លូវអ្នកអោយដើរតាមទិសដៅដ៏ត្រឹមត្រូវលើវិថីទៅកាន់រុបរាងក្នុងក្តីប្រាថ្នានិងជិវិតដែលអ្នកចង់រស់នៅ។

សេវ៉ាកម្មរបស់ខ្ញុំ:
សៀវភៅ 
"រាងក្នុងក្តីស្រម៉ៃ" Vol. 01
សៀវភៅ 
"រាងក្នុងក្តីស្រម៉ៃ" Vol. 02
វគ្គអនឡាញ 
"រាងក្នុងក្តីស្រម៉ៃ" Vol. 01
វគ្គអនឡាញ 
"រាងក្នុងក្តីស្រម៉ៃ" Vol. 02
Copyright © 2020 - vGetFit
Powered By ClickFunnels.com