ការរស់នៅជាមួយនឹងសុខភាពល្អគឺវាមានសារះសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា។ ខ្ញុំមិនមែនធ្វើអាជីវកម្មក្នុងការផ្សព្វផ្សាយពីផលិតផលនោះទេ ប៉ុន្តែអាជីវកម្មខ្ញុំគឺផ្តោតលើបែបផែននៃការរស់នៅប្រកបដោយសុខភាពនិងមានតុល្យភាពដោយផ្អែកលើវិទ្យាសាស្ត្រសុខាភិបាលនិងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនិងអតិថិជនរបស់ខ្ញុំ។
វគ្គនេះត្រូវបានបង្កើតឡើងអោយស៊ីគ្នាជាមួយទីផ្សារនៃការបណ្តុះបណ្តាលចំពោះស្ត្រីដែលមានអាយុចាប់ពី១៨ដល់៤០ឆ្នាំដែលចង់ទទួលបាននូវរាងកាយក្នុងក្តីសុបិន្តរបស់ខ្លួន។ ជាទូទៅ"រាងក្នុងក្តីសុបិន្ត"មិនមែនសំដៅលើទម្ងន់ ទំហំដងខ្លួនឬរូបរាងកាយនោះទេ តែផ្ទុយទៅវិញវាគឺជាស្ថានភាពនៃទំនុកចិត្តនិងអារម្មណ៍ល្អចំពោះខ្លួនឯងទៅវិញទេ ហើយខ្ញុំគិតថាគោលដៅជាចុងក្រោយរបស់យើងគ្រប់ៗគ្នាគឺសុភមង្គលដែលកើតមានចេញពីសុខភាពល្អ។
អស់រយះពេលជាច្រើនឆ្នាំមកនេះខ្ញុំបានចំណាយពេលស្រាវជ្រាវនិងបង្កើតជាវគ្គសម្រាប់បំពេញតម្រូវការទីផ្សារមួយនេះ។ពណ៍មានទាំងឡាញក្នុងវគ្គនេះគឺផ្អែកលើការផ្សំផ្គុំនូវអត្ថបទស្រាវជ្រាវជាច្រើនព្រមទាំងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំក៏ដូចជាបទពិសោធន៍អតិថិជនទាំងឡាញរបស់ខ្ញុំ។ តាមរយះតំបូន្មាននៃការបរិភោគអាហារសុខភាពនិងការណែនាំផ្សេងៗព្រមទាំងតំបូន្មាននៃការហ្វឹកហាត់ដែលផ្តល់អោយនៅក្នុងវគ្គនេះគឺដើម្បីទទួលបានសុខភាពនិងរូបរាងគោលដៅរបស់ខ្លួន។
តាមរយះបទពិសោធន៍ពីអតីតកាលប្រាប់ខ្ញុំថាយើងត្រូវការផ្តោតទៅលើគ្រប់ទិដ្ឋភាពទាំងឡាញនៃស្តាយជីវិតដូចជាករទទួលទាន ការហ្វឹកហាត់ ការសំរាកនិងការស្តារនីតិសម្បទាដើម្បីអាចសម្រេចគោលដៅបាន។ តាមរយះការអនុវត្តអោយបានតាមការណែនាំទាំងរបបអាហារ របៀបធ្វើលំហាត់ប្រាណ និងការណែនាំផ្សេងទៀត វានឹងអាចជួយអ្នកអោយសម្រេចបានលទ្ធិផលប្រសើបំផុតដូចអតិថិជនរបស់ខ្ញុំផ្សេងទៀតដែរ។ ដូចខ្ញុំបានលើកឡើងពីខាងដើមស្រាប់ថាទិដ្ឋភាពជីវិតតែមួយរបស់យើងវាមិនមានអានុភាពគ្រប់គ្រាន់ក្នុងការប៉ះពៅកង្វះខាតផ្នែកផ្សេងទៀតនៃស្តាយជីវិតរបស់យើងបាននោះទេ។ ដូចនេះមានន័យថាបើយើងហាត់បានខ្ជាប់ខ្ជួនហើយតែបែរជាទទួលទានរបបអាហារមិនត្រឹមត្រូវនោះការរីចំរើនរបស់យើងក៏វានឹងជួបឧបសគ្គដូចគ្នា។