រសនិយមរបស់មនុស្សយើងពីមួយជំនាន់ទៅមួយជំនាន់តែងមានការផ្លាស់ប្តូរជានិច្ច។ អ្វីដែលស្អាតកាលពីជំនាន់មុនមិនប្រាកដថានៅតែស្អាតទៀតទេនៅជំនាន់នេះ អ្វីដែលគេនិយមកាលពីជំនាន់មុនក៏មិនប្រាកដថាគេនិយមចូលចិត្តទៀតទេនៅក្នុងជំនាន់នេះ។ ដូចគ្នាដែរបើសួរថាតើអ្វីទៅជារាងស្តង់ដាឬទម្ងន់ស្តង់ដាសម្រាប់បុគ្គលណាម្នាក់ នោះវាវាពិតជាពិបាកក្នុងការរកគំនិតឯកច្ឆ័នគ្នាខ្លាំងណាស់។ ចុះធ្វើយ៉ាងណាទើបដឹងពីរាងឬទម្ងន់ស្តង់ដាសម្រាប់ខ្លួនឯង?
មិនពិបាកទេ! បើអ្នករស់នៅយ៉ាងមានទំនុកចិត្តនិងយ៉ាងសុខសាន្តជាមួយនឹងសម្បករាងកាយរបស់ខ្លួននោះ មិនមានជម្ងឺដំកាត់បង្ករដោយការលើសឬខ្វះទម្ងន់នោះមានន័យថាវាជារូបរាងឬជាទម្ងន់រាងកាយដ៏សមសួនរបស់អ្នកហើយ សូមកុំខ្វល់ជាមួយនឹងអ្នកដ៏ទៃគេថាយ៉ាងនេះមួយឬយ៉ាងនោះមួយចំពោះរាងកាយរបស់អ្នកអោយសោះ ព្រោះទីបំផុតទៅជីវិតរបស់យើងគឺជាអារម្មណ៍ដែលយើងសោយប្រចាំថ្ងៃគ្រប់ខណះនោះហើយ បើយើងអារម្មណ៍ល្អនោះអ្វីៗវាមិនជារឿងដែលត្រូវឈឺក្បាលនោះទេ។ ប៉ុន្តែបើអ្នករស់គ្មានទំនុកចិត្តលើរាងកាយរបស់ខ្លួន មិនមានអារម្មណ៍ល្អជាមួយសម្រកតួខ្លួន ឬមានជម្ងឺដែលបង្ករមកពីការលើសទម្ងន់ឬខ្វះទម្ងន់នោះវាចាំបាច់ណាស់ដែលយើងត្រូវតែធ្វើការកែប្រែ។ ក្នុងករណីដែលយើងលើសឬខ្វះទម្ងន់បែបនេះនោះវាច្បាស់ណាស់ថាទម្លាប់នៃការរស់នៅនិងទស្សនះជីវិតរបស់យើងមានបញ្ហា ហើយការឈានទៅចង់កែប្រែរូបរាងកាយរបស់យើងវាក៏ទាមទាអោយយើងត្រូវឈានទៅកេប្រែទម្លាប់នៃការរស់នៅនិងទស្សនះជីវិតរបស់យើងដែរ។
ចង់បានតំបូន្មាន?