អាថ៌កំបាំង
ទទួលបានរាងក្នុងក្តីស្រម៉ៃ

១ : របបចំណីអាហារ

អ្នកដឹងទេថាខ្លួនមនុស្សយើងវាប្រៀបបាននឹងម៉ាស៊ីនដ៏អស្ចារ្យព្រោះគ្រប់អ្វីដែលយើងបរិភោគវានឹងក្លាយទៅជាផ្នែកនៃយើងក្នុងរយះពេលមិនដល់២៤ម៉ោងផង។ ដូចនេះបើយើងបរិភោគអាហារដែលមិនល្អនិងមិនត្រឹមត្រូវតាមពេលវាលានោះវានឹងអាចបង្កជាគ្រោះថ្នាក់ មិនមែនគ្រាន់តែជាការឡើងទម្ងន់ប៉ុណ្ណោះទេតែអាចជាជម្ងឺកាចសាហាវជាច្រើនទៀត។

២ : ទម្លាប់នៃការទទួលទានណេក

ច្បាស់ណាស់ថារាងកាយមនុស្សយើងម្នាក់ៗចាំបាច់ត្រូវទទួលបានការសម្រាកអោយបានគ្រប់គ្រាន់ តែសួថាការសម្រាកបែបណាទើបយើងហៅថាជាការសម្រាកដែលគ្រប់គ្រាន់ ពោលគឺមិនខ្វាស់ឬមិនលើ។ ព្រោះបើខ្វះឬលើសសុទ្ធតែជាហេតុបង្កអោយយើងឡើងទម្ងន់ទាំងអស់។ ដូចនេះរឿងចាំបាច់គឺត្រូវរៀបចំនឹងគ្រប់គ្រងរបបដំណេករបស់ខ្លួនអោយបាន។

៣ : ទម្លាប់ក្នុងការហាត់ប្រាណ

អាហារដែលយើងបរិភោគភាគច្រើនវាបានបំលែងទៅជាថាមពលដើម្បីអោយរាងកាយរបស់យើងយកមកប្រើប្រាស់ តែបើយើងលើសទម្ងន់នោះមានន័យថាថាមពលដែលស្តុកទុកសម្រាប់ប្រើប្រាស់នេះមិនត្រូវបានប្រើប្រាស់អស់ នេះជាហេតុធ្វើអោយថាមពលដែលសល់នេះវាបំលែងខ្លួនក្លាយទៅជាខ្លាញ់នៅក្នុងខ្លួនយើងទៅវិញ។

៤ : ប្រព័ន្ធជំនឿរបស់ខ្លួន

មិនខ្វល់ថាយើងធ្វើរឿងអ្វីនោះទេ វាចាំបាច់អោយយើងត្រូវមានជំនឿលើខ្លួនឯងថាយើងអាចធ្វើវាបាន តែជាញឹកញាប់មនុស្សភាគច្រើនមិនអាចយកឈ្នះសមរភូមិនេះបានទេនេះព្រោះបណ្តាលមកពីបរិឋានជុំវិញនិងមនុស្សដែលនៅជុំវិញយើងមិនបានលើកទឹកចិត្តដល់យើង ជាពិសេសគឺយើងគ្មានសមត្ថភាពក្នុងការលើកទឹកចិត្តខ្លួនឯង។

អំពីខ្ញុំ

ការរស់នៅជាមួយនឹងសុខភាពល្អគឺវាមានសារះសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា។ ខ្ញុំមិនមែនធ្វើអាជីវកម្មក្នុងការផ្សព្វផ្សាយពីផលិតផលនោះទេ ប៉ុន្តែអាជីវកម្មខ្ញុំគឺផ្តោតលើបែបផែននៃការរស់នៅប្រកបដោយសុខភាពនិងមានតុល្យភាពដោយផ្អែកលើវិទ្យាសាស្ត្រសុខាភិបាលនិងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំនិងអតិថិជនរបស់ខ្ញុំ។

វគ្គនេះត្រូវបានបង្កើតឡើងអោយស៊ីគ្នាជាមួយទីផ្សារនៃការបណ្តុះបណ្តាលចំពោះស្ត្រីដែលមានអាយុចាប់ពី១៨ដល់៤០ឆ្នាំដែលចង់ទទួលបាននូវរាងកាយក្នុងក្តីសុបិន្តរបស់ខ្លួន។ ជាទូទៅ"រាងក្នុងក្តីសុបិន្ត"មិនមែនសំដៅលើទម្ងន់ ទំហំដងខ្លួនឬរូបរាងកាយនោះទេ តែផ្ទុយទៅវិញវាគឺជាស្ថានភាពនៃទំនុកចិត្តនិងអារម្មណ៍ល្អចំពោះខ្លួនឯងទៅវិញទេ ហើយខ្ញុំគិតថាគោលដៅជាចុងក្រោយរបស់យើងគ្រប់ៗគ្នាគឺសុភមង្គលដែលកើតមានចេញពីសុខភាពល្អ។

អស់រយះពេលជាច្រើនឆ្នាំមកនេះខ្ញុំបានចំណាយពេលស្រាវជ្រាវនិងបង្កើតជាវគ្គសម្រាប់បំពេញតម្រូវការទីផ្សារមួយនេះ។ពណ៍មានទាំងឡាញក្នុងវគ្គនេះគឺផ្អែកលើការផ្សំផ្គុំនូវអត្ថបទស្រាវជ្រាវជាច្រើនព្រមទាំងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំក៏ដូចជាបទពិសោធន៍អតិថិជនទាំងឡាញរបស់ខ្ញុំ។ តាមរយះតំបូន្មាននៃការបរិភោគអាហារសុខភាពនិងការណែនាំផ្សេងៗព្រមទាំងតំបូន្មាននៃការហ្វឹកហាត់ដែលផ្តល់អោយនៅក្នុងវគ្គនេះគឺដើម្បីទទួលបានសុខភាពនិងរូបរាងគោលដៅរបស់ខ្លួន។

តាមរយះបទពិសោធន៍ពីអតីតកាលប្រាប់ខ្ញុំថាយើងត្រូវការផ្តោតទៅលើគ្រប់ទិដ្ឋភាពទាំងឡាញនៃស្តាយជីវិតដូចជាករទទួលទាន ការហ្វឹកហាត់ ការសំរាកនិងការស្តារនីតិសម្បទាដើម្បីអាចសម្រេចគោលដៅបាន។ តាមរយះការអនុវត្តអោយបានតាមការណែនាំទាំងរបបអាហារ របៀបធ្វើលំហាត់ប្រាណ និងការណែនាំផ្សេងទៀត វានឹងអាចជួយអ្នកអោយសម្រេចបានលទ្ធិផលប្រសើបំផុតដូចអតិថិជនរបស់ខ្ញុំផ្សេងទៀតដែរ។ ដូចខ្ញុំបានលើកឡើងពីខាងដើមស្រាប់ថាទិដ្ឋភាពជីវិតតែមួយរបស់យើងវាមិនមានអានុភាពគ្រប់គ្រាន់ក្នុងការប៉ះពៅកង្វះខាតផ្នែកផ្សេងទៀតនៃស្តាយជីវិតរបស់យើងបាននោះទេ។ ដូចនេះមានន័យថាបើយើងហាត់បានខ្ជាប់ខ្ជួនហើយតែបែរជាទទួលទានរបបអាហារមិនត្រឹមត្រូវនោះការរីចំរើនរបស់យើងក៏វានឹងជួបឧបសគ្គដូចគ្នា។ 

លទ្ធិផលពិតរបស់អតិថិជន

មានអតិថិជនជាច្រើនទាំងស្រីទាំងប្រុសដែលពួកគាត់បានអនុវត្តតាមវិធីសាស្ត្ររបស់ខ្ញុំហើយទទួលបានលទ្ធិផលស្ទើរមិនគួរអោយជឿ ដែលពិសេសនោះគឺពួកគាត់ស្រកគីឡូដោយសុវត្ថិភាព បានរាងកាយរឹងមាំ សុខភាពល្អ និងសម្រស់ស្រស់ស្អាតជាងមុន។ ខាងក្រោមនេះសុទ្ធតែជា    ពាក្យសំដីពិតរបស់អតិថិជន : 
Copyright © 2020 - vGetFit